ព្រះត្រៃបិដក ភាគ ០៤

ឲ្យ​កន្លង​អស់១ថ្ងៃ​ ​ហើយក៏​បញ្ជូន​ភិក្ខុនី​ទាំងនោះ​ឲ្យ​ត្រឡប់ទៅវិញ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ពួក​អ្នកឯង​មិនសមបើ​នឹង​ធ្វើ​ធម្មី​កថា​ដល់​ភិក្ខុនី​ទាំងឡាយ​តិច​ពេក​ ​ពោល​តែ​តិរច្ឆានកថា​ឲ្យ​កន្លង​អស់១ថ្ងៃ​ ​ហើយ​បញ្ជូន​ភិក្ខុនី​ទាំងឡាយ​ឲ្យ​ត្រឡប់ទៅវិញ​សោះ​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នករាល់គ្នា​ធ្វើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬមួយ​នាំ​បុគ្គល​អ្នក​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​មិនបាន​។​បេ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ហើយ​ ​ក៏​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ដោយ​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​សន្មត​ភិក្ខុ​ ​ឲ្យ​ជា​អ្នកឲ្យឱវាទ​ដល់​ភិក្ខុនី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​សន្មត​ភិក្ខុ​ឲ្យ​ជា​អ្នកឲ្យឱវាទ​ដល់​ភិក្ខុនី​យ៉ាងនេះ​ ​សង្ឃ​ត្រូវ​អារាធនា​ភិក្ខុ​ ​(​នោះ​)​ ​ជាមុន​សិន​។​ ​លុះ​អារាធនា​រួចហើយ​ ​ភិក្ខុ​អ្នក​ឈ្លាស​អង់អាច​ ​គ​ប្បី​ញុំាង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​សម្មតិកម្ម​នេះ​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អ្នកឲ្យឱវាទ​ដល់​ភិក្ខុនី​។​ ​នេះ​ជា​វាចា​ប្រកាស​សង្ឃ​ឲ្យដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636786884902180207
ទៅកាន់ទំព័រ៖