ព្រះត្រៃបិដក ភាគ ០៤

ទុក្កដ​។​ ​ភិក្ខុ​បិទបាំង​សេចក្តី​ប្រព្រឹត្ត​ល្មើស​អាក្រក់​ ​(​ធ្ងន់​)​ក្តី​ ​មិន​អាក្រក់​ ​(​ស្រាល​)​ក្តី​ ​របស់​អនុបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អាបត្តិ​មិន​អាក្រក់​ ​ភិក្ខុ​សំគាល់​ថា​អាបត្តិ​អាក្រក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អាបត្តិ​មិន​អាក្រក់​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អាបត្តិ​មិន​អាក្រក់​ ​ភិក្ខុ​សំគាល់​ថា​អាបត្តិ​មិន​អាក្រក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៦៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៨យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ប្រាប់​ដោយ​គិតថា​ ​សេចក្តី​បង្កហេតុ​ក្តី​ ​ជំលោះ​ក្តី​ ​ប្រកួត​ប្រកាន់​ក្តី​ ​វិវាទ​ក្តី​ ​នឹង​មានដល់​សង្ឃ១​ ​ភិក្ខុ​មិន​ប្រាប់​ដោយ​គិតថា​ ​សង្ឃ​នឹង​បែកបាក់​ ​ឬ​សង្ឃ​នឹង​ប្រេះឆា១​ ​ភិក្ខុ​មិន​ប្រាប់​ដោយ​គិតថា​ ​ភិក្ខុ​នេះ​ ​កាច​អាក្រក់​ ​នឹង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​ជីវិត​ ​ឬ​នូវ​សេចក្តី​អន្តរាយ​ដល់​ព្រហ្មចារ្យ១​ ​ភិក្ខុ​មិនឃើញ​ភិក្ខុ​ទាំងឡាយ​ដទៃ​ដ៏​សមគួរ​ ​(​នឹង​ប្រាប់​)​ ​ហើយ​ខាន​ប្រាប់១​ ​ភិក្ខុ​មិន​ប្រាថ្នា​នឹង​បិទបាំង​ ​ហើយ​មិនទាន់​បាន​ប្រាប់១​ ​ភិក្ខុ​មិន​ប្រាប់​ដោយ​សង្ឃឹមថា​ ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​នោះ​ ​នឹង​ប្រាកដ​ដោយ​កម្ម​ជា​របស់​ខ្លួន១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៤​ ​ចប់​។​

ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636787577012766668
ទៅកាន់ទំព័រ៖