ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៥​


 [​២៦៦​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​កូនក្មេង​ទាំងឡាយ​មាន​ពួក១៧នាក់​ ​ជា​សំឡាញ់​នឹងគ្នា​នៅក្នុង​ក្រុង​រាជគ្រឹះ​។​ ​ក្មេង​ឈ្មោះ​ឧបាលិ​ជា​ប្រធាន​នៃ​ក្មេង​ទាំងនោះ​។​ ​លំដាប់នោះ​ឯង​ ​មាតាបិតា​ឧបាលិ​កុមារ​បាន​គិត​គ្នា​ដូច្នេះ​ថា​ ​កាលបើ​ឥត​អំពី​យើង​ទៅ​ ​ឧបាលិ​គប្បី​រស់នៅ​សប្បាយ​ផង​ ​មិន​លំបាក​ផង​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​។​ ​មាតាបិតា​របស់​ឧបាលិ​កុមារ​បាន​គិត​គ្នា​ ​ក្នុង​រឿង​នេះ​ទៀត​ថា​ ​បើ​ឧបាលិ​រៀន​សរសេរ​អក្សរ​ ​ដល់​ឥត​អំពី​យើង​ទៅ​ ​ឧបាលិ​គប្បី​រស់នៅ​សប្បាយ​ផង​ ​មិន​លំបាក​ផង​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​មាតាបិតា​របស់​ឧបាលិ​កុមារ​ ​បាន​គិត​គ្នា​ ​(​ថែម​)​ ​ក្នុង​រឿង​នេះ​ថា​ ​បើ​ឧបាលិ​នឹង​រៀន​សរសេរ​អក្សរ​ ​ម្រាមដៃ​នឹង​រួយ​ ​បើ​ឧបាលិ​រៀន​រាប់​ ​ដល់​ឥត​អំពី​យើង​ទៅ​ ​ឧបាលិ​គប្បី​រស់នៅ​សប្បាយ​ផង​ ​មិន​លំបាក​ផង​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​ទើប​មាតាបិតា​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636787590267574800
ទៅកាន់ទំព័រ៖