ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៦​


 [​២៧២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​មាន​ពួក​ឈ្មួញ​រទេះ១ពួក​ ​មាន​សេចក្តី​ប្រាថ្នា​ចេញពី​ក្រុង​រាជគ្រឹះ​ ​ហើយ​ទៅកាន់​ប្រទេស​ឈ្មោះ​បដិ​យា​លោក​។​ ​ភិក្ខុ១រូប​បាន​និយាយ​ពាក្យ​នេះ​នឹង​មនុស្ស​ទាំងនោះ​ថា​ ​អាត្មា​នឹង​ទៅជាមួយ​នឹង​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ដែរ​។​ ​ពួក​មនុស្ស​ទាំងនោះ​និយាយ​វិញ​ថា​ ​សូមទាន​ ​ពួក​យើង​នឹងគេ​ចវាង​ឲ្យ​រួច​ពន្ធ​ទេតើ​។​ ​ភិក្ខុ​នោះ​និយាយ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ដឹង​ចុះ​។​ ​ពួក​អ្នកធ្វើការ​គយ​បានឮ​គេ​និយាយ​ថា​ ​ពួក​ឈ្មួញ​នឹងគេ​ចវាង​ឲ្យ​រួច​ពន្ធ​ ​ហើយ​ចាំ​ស្កាត់​ពួក​មនុស្ស​ទាំងនោះ​ក្នុង​ផ្លូវ​។​ ​ឯ​ពួក​អ្នកធ្វើការ​គយ​នោះ​ ​ក៏​ចាប់​រឹបយក​ពួក​ឈ្មួញ​រទេះ​នោះ​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​នោះ​ថា​ ​ទានប្រោស​ ​លោក​ដឹង​ហើយ​ ​ហេតុអ្វីបានជា​ទៅជាមួយ​នឹង​ពួក​ឈ្មួញ​រទេះ​ដែលគេ​ចវាង​ឲ្យ​រួច​ពន្ធ​ ​ថា​ដូច្នោះ​ហើយ​ ​ក៏​ចាប់​ឃាត់​ភិក្ខុ​នោះ​ទុក​ ​ហើយ​លែង​ទៅ​។​ ​លំដាប់នោះ​ឯង​ ​ភិក្ខុ​នោះ​ទៅកាន់​ក្រុង​សាវត្ថី​ ​ហើយ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ ​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ដឹង​ហើយ​ ​មិន​គួរ​នឹង​បបួលគ្នា​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា​ ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636787593464427649
ទៅកាន់ទំព័រ៖