ព្រះត្រៃបិដក ភាគ ០៤

មួយអន្លើដោយ​ពួក​ឈ្មួញ​គេច​វាង​ឲ្យ​រួច​ពន្ធ​សោះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​នែ​ភិក្ខុ​ ​ឮថា​ ​អ្នកដឹង​ហើយ​ ​បបួលគ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា​ ​មួយអន្លើដោយ​ពួក​ឈ្មួញ​ដែលគេ​ចវាង​ឲ្យ​រួច​ពន្ធ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកដឹង​ហើយ​ ​មិន​គួរ​នឹង​បបួលគ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា​ ​មួយអន្លើដោយ​ពួក​ឈ្មួញ​ដែលគេ​ចវាង​ឲ្យ​រួច​ពន្ធ​ទេ​ ​នែ​មោឃបុរស​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ដឹង​ហើយ​ ​បបួលគ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា​ ​មួយអន្លើដោយ​ពួក​ឈ្មួញ​ជា​ចោរ​ ​ដោយហោចទៅ​ ​សូម្បី​ចន្លោះ​ស្រុក​មួយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២៧៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ដឹង​ ​គឺ​ភិក្ខុ​ដឹង​ដោយខ្លួនឯង​ក្តី​ ​ពួក​អ្នកដទៃ​ប្រាប់ភិក្ខុ​នោះ​ក្តី​ ​ពួក​ឈ្មួញ​នោះ​ប្រាប់​ក្តី​។​ ​ដែល​ហៅថា​ពួក​ឈ្មួញ​ជា​ចោរ​ ​គឺ​ពួក​ចោរ​ដែល​ធ្វើការ​ ​(​លួច​)​ ​ហើយ​ក្តី​ ​មិនបាន​ធ្វើការ​(​លួច​)​ហើយ​ក្តី​ ​ដល់​នូវ​កិរិយា​លួច​(​របស់​)​ស្តេច​ក្តី​ ​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636787593954395674
ទៅកាន់ទំព័រ៖