ព្រះត្រៃបិដក ភាគ ០៤
សង្ឃសន្មតភិក្ខុឈ្មោះនេះឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី។ ការសម្មតិភិក្ខុឈ្មោះនេះឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ មិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះអស់វារៈបីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី។ ការសម្មតិភិក្ខុឈ្មោះនេះឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនីហើយ។ សម្មតិកម្មនេះគួរដល់សង្ឃ ហេតុនោះបានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលនូវឆព្វគ្គិយភិក្ខុទាំងឡាយដោយបរិយាយជាច្រើន។បេ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយដែលសង្ឃមិនបានសន្មត
ID: 636786885186096446
ទៅកាន់ទំព័រ៖