ព្រះត្រៃបិដក ភាគ ០៤
គេចវាងឲ្យរួចពន្ធក្តី។ ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ ពាក្យថា បបួល គឺភិក្ខុនឹងឈ្មួញបបួលគ្នាថា នែអាវុសោ យើងនឹងទៅ បពិត្រលោកដ៏ចំរើន យើងនឹងទៅ បពិត្រលោកដ៏ចំរើន យើងនឹងទៅ នែអាវុសោ យើងនឹងទៅ យើងនឹងទៅក្នុងថ្ងៃនេះក្តី ស្អែកក្តី ខានស្អែកក្តី ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ពាក្យថា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ សេចក្តីថា ភិក្ខុដើរទៅក្នុងស្រុកមានចម្ងាយល្មមមាន់ហើរដល់ ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗចន្លោះស្រុក។ ភិក្ខុដើរទៅក្នុងព្រៃមិនមែនជាស្រុក ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗកន្លះយោជន៍។
[២៧៤] ពួកឈ្មួញដែលជាចោរ ភិក្ខុសំគាល់ថាពួកឈ្មួញជាចោរ ហើយបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។ ពួកឈ្មួញដែលជាចោរ ភិក្ខុមានសេចក្តីសង្ស័យ ហើយបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិទុក្កដ។ ពួកឈ្មួញដែលជាចោរ ភិក្ខុសំគាល់ថាមិនមែនពួកឈ្មួញជាចោរ ហើយបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ មិនត្រូវអាបត្តិ។ ភិក្ខុបបួល តែមនុស្សទាំងឡាយមិនបបួល (ភិក្ខុនោះ)ត្រូវអាបត្តិទុក្កដ។ ពួកឈ្មួញមិនមែនជាចោរ ភិក្ខុសំគាល់ថាពួកឈ្មួញជាចោរ
ID: 636787594444323696
ទៅកាន់ទំព័រ៖