ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៧
[២៧៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុ១រូបទៅកាន់ក្រុងសាវត្ថីក្នុងកោសលជនបទ បានចេញទៅតាមទ្វារមួយ។ ស្រី១នាក់ឈ្លោះនឹងប្តី ហើយចេញពីស្រុកទៅ ឃើញភិក្ខុនោះហើយ បាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ លោកម្ចាស់នឹងទៅទីណា។ ភិក្ខុនោះនិយាយថា នែនាង អាត្មានឹងទៅក្រុងសាវត្ថី។ ស្រីនោះនិយាយថា ខ្ញុំម្ចាស់នឹងទៅជាមួយលោកម្ចាស់ដែរ។ ភិក្ខុនោះឆ្លើយថា មកចុះនាង។ ខណៈនោះឯង ប្តីនៃស្រីនោះចេញពីស្រុកទៅ ហើយសួរមនុស្សទាំងឡាយថា នែអ្នកទាំងឡាយ អ្នកទាំងឡាយបានឃើញស្រីមានរូបរាងយ៉ាងនេះទេ។ គេប្រាប់ថា នែអ្នក ស្រីនោះទៅជាមួយនឹងអ្នកបួសទៅហើយ។ ទើបបុរសនោះទៅតាមចាប់ភិក្ខុនោះ វាយ ហើយលែងទៅ។ ភិក្ខុនោះទ្រមគ្រាំគ្រាអង្គុយនៅក្បែរគល់ឈើ១ដើមក្នុងកាលនោះ។ ឯស្រីនោះ បាននិយាយពាក្យនេះនឹងបុរសនោះថា នែអ្នក ភិក្ខុនោះមិនមែនបបួលណែនាំខ្ញុំមកទេ តែថា ខ្ញុំឯង
ID: 636787595557797383
ទៅកាន់ទំព័រ៖