ព្រះត្រៃបិដក ភាគ ០៤
ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបបួល មាតុគ្រាមមិនបបួល ភិក្ខុត្រូវអាបត្តិទុក្កដ។ ភិក្ខុបបួលដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយយក្សស្រី ប្រេតស្រី មនុស្សខ្ទើយ និងតិរច្ឆានញីមានរាងដូចមនុស្ស ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថា មិនមែនមាតុគ្រាម មិនត្រូវអាបត្តិ។
[២៧៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុមិនបបួល ហើយទៅ១ មាតុគ្រាមបបួល ភិក្ខុមិនបបួល១ ភិក្ខុទៅដោយខុសសង្កេត១ ភិក្ខុទៅព្រោះមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៧ ចប់។
ID: 636787596730394452
ទៅកាន់ទំព័រ៖