ព្រះត្រៃបិដក ភាគ ០៤

សំដែង​ហើយ​ ​ដោយ​បរិយាយ​ជាច្រើន​ ​ធម៌​ទាំងឡាយ​នោះ​ ​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​អ្នក​សេព​មែន​។​ ​ភិក្ខុ​ទាំងឡាយ​ត្រូវ​និយាយ​ប្រដៅ​ភិក្ខុ​មាន​ទិដ្ឋិ​អាក្រក់​នោះ​អស់​វារៈ​ពីរ​ដង​ផង​ ​ត្រូវ​និយាយ​ប្រដៅ​អស់​វារៈ​បីដង​ផង​។​ ​បើ​ភិក្ខុ​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​នេះ​ ​ជាការល្អ​ ​បើ​មិន​លះបង់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៨៣​]​ ​ភិក្ខុ​នោះ​ត្រូវ​ភិក្ខុ​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ត្រូវ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ដល់​ភិក្ខុ​មាន​ទិដ្ឋិ​អាក្រក់​)​ ​យ៉ាងនេះ​។​ ​ភិក្ខុ​ដែល​ឈ្លាស​ ​អង់អាច​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​មាន​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​កើតឡើង​ ​(​ដូច្នេះ​)​ថា​ ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ថា​ ​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ ​ដោយ​ប្រការ​ណា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នោះ​។​ ​ភិក្ខុ​នោះ​ ​មិន​លះបង់​ទិដ្ឋិ​នោះ​។​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​កម្មចំពោះ​ភិក្ខុ​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​ទិដ្ឋិ​នោះ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636787599752937331
ទៅកាន់ទំព័រ៖