ព្រះត្រៃបិដក ភាគ ០៤

ធ្វើ​ឧបោសថ​ក្តី​ ​បវារណា​ក្តី​ ​សង្ឃកម្ម​ក្តី​ ​ជាមួយនឹង​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​សម្រេចឥរិយាបថដេក​រួម​ក្តី​ ​គឺ​កាលបើ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​បាន​ដេក​ហើយ​ ​ភិក្ខុ​ក៏​ដេក​ក្នុង​ទី​បិទបាំង​ជាមួយគ្នា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កាលបើ​ភិក្ខុ​ដេក​ហើយ​ ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ក៏​ដេក​ដែរ​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឬថា​ភិក្ខុ​ទាំងពីរ​រូប​ដេក​ ​(​ជាមួយគ្នា​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ក្រោក​ឡើង​ ​ហើយ​ដេក​វិញ​ញយៗ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២៨៩​]​ ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ហើយ​ ​ភិក្ខុ​សំគាល់​ថា​សង្ឃ​លើក​វត្ត​ហើយ​ ​ៗ​បរិភោគ​រួម​ក្តី​ ​នៅ​រួម​ក្តី​ ​សម្រេចឥរិយាបថដេក​រួម​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ហើយ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​បរិភោគ​រួម​ក្តី​ ​នៅ​រួម​ក្តី​ ​សម្រេចឥរិយាបថដេក​រួម​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ហើយ​ ​ភិក្ខុ​សំគាល់​ថា​សង្ឃ​មិនបាន​លើក​វត្ត​ទេ​ ​ហើយ​បរិភោគ​រួម​ក្តី​ ​នៅ​រួម​ក្តី​ ​សម្រេចឥរិយាបថដេក​រួម​ក្តី​ ​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636787603806049156
ទៅកាន់ទំព័រ៖