ព្រះត្រៃបិដក ភាគ ០៤

មិន​ត្រូវអាបត្តិ​។​ ​ភិក្ខុ​ដែល​សង្ឃ​មិនបាន​លើក​វត្ត​ ​ភិក្ខុ​សំគាល់​ថា​សង្ឃ​លើក​វត្ត​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ដែល​សង្ឃ​មិន​លើក​វត្ត​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ដែល​សង្ឃ​មិន​លើក​វត្ត​ ​ភិក្ខុ​សំគាល់​ថា​សង្ឃ​មិន​លើក​វត្ត​ ​មិន​ត្រូវអាបត្តិ​។​
 [​២៩០​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុ​ដឹង​ថា​ ​ភិក្ខុ​នោះ​សង្ឃ​មិន​លើក​វត្ត១​ ​ភិក្ខុ​ដឹង​ថា​ ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ហើយ​ ​ដែល​សង្ឃ​បាន​សូត្រ​ហៅ​ចូលពួក​វិញ១​ ​ភិក្ខុ​ដឹង​ថា​ ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ហើយ​ ​ៗ​បាន​លះបង់​ទិដ្ឋិ​នោះ​ចេញ​ហើយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៩​ ​ចប់​។​

ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636787604241574067
ទៅកាន់ទំព័រ៖