ព្រះត្រៃបិដក ភាគ ០៤
ដេកសង្កត់ក្តី (លើទីដេកនោះ) ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ព្រោះធ្វើនូវសេចក្តីច្រៀតបៀតនេះឯងឲ្យជាបច្ច័យ មិនមែនហេតុដទៃទេ សេចក្តីថា គ្មានហេតុដទៃនីមួយដែលក្រៅពីការចូលទៅដេកច្រៀតបៀតនោះឡើយ។
[៣] វិហាររបស់សង្ឃ ភិក្ខុសំគាល់ថា វិហាររបស់សង្ឃមែន ហើយចូលទៅដេកច្រៀតបៀត ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុមានសេចក្តីសង្ស័យ ហើយចូលទៅដេកច្រៀតបៀត ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុសំគាល់ថារបស់បុគ្គលវិញ ហើយចូលទៅដេកច្រៀតបៀត ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុក្រាលឯងក្តី ប្រើគេឲ្យក្រាលក្តី នូវទីដេក វៀរលែងតែឧបចារនៃគ្រែក្តី នៃតាំងក្តី នៃភិក្ខុចូលទៅក្តី ចេញមកក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុអង្គុយសង្កត់ក្តី ដេកសង្កត់ក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុក្រាលឯងក្តី ប្រើគេឲ្យក្រាលក្តី នូវទីដេក ក្នុងឧបចារនៃវិហារក្តី ក្នុងឧបដ្ឋានសាលាក្តី
(១) ក្នុងមណ្ឌបក្តី ទៀបគល់ឈើក្តី ក្នុងទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុអង្គុយសង្កត់ក្តី ដេកសង្កត់ក្តី ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថារបស់សង្ឃ
(១) ប្រែថា សាលាសម្រាប់បម្រើ តែអដ្ឋកថាថា បានដល់សាលាសម្រាប់ឆាន់ ឬរោងឆាន់។
ID: 636786873893430542
ទៅកាន់ទំព័រ៖