ព្រះត្រៃបិដក ភាគ ០៤
ទាំងឡាយនោះត្រូវពោលនឹងសមណុទ្ទេសនោះថា នែអាវុសោសមណុទ្ទេស អ្នកកុំពោលយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះដ៏មានព្រះភាគឡើយ ការពោលបង្កាច់ព្រះដ៏មានព្រះភាគមិនសម្រេចប្រយោជន៍ទេ ព្រោះព្រះដ៏មានព្រះភាគមិនពោលយ៉ាងនេះទេ នែអាវុសោសមណុទ្ទេស ធម៌ទាំងឡាយ ដែលធ្វើសេចក្តីអន្តរាយ ព្រះដ៏មានព្រះភាគសំដែងហើយ ដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះ អាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព(មែន)។ សមណុទ្ទេសនោះ ភិក្ខុទាំងឡាយត្រូវពោលអស់វារៈពីរដងផង ត្រូវពោលអស់វារៈបីដងផង។ បើសមណុទ្ទេសនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើលះបង់មិនបានទេ សមណុទ្ទេសនោះ ភិក្ខុទាំងឡាយត្រូវនិយាយយ៉ាងនេះថា នែអាវុសោសមណុទ្ទេស កាលមានថ្ងៃនេះជាដើម អ្នកមិនត្រូវអាងព្រះដ៏មានព្រះភាគនោះថាជាសាស្តារបស់អ្នកឡើយ សមណុទ្ទេសទាំងឡាយដទៃ តែងបានការដេកនៅរួមឯណាអស់រាត្រីពីរនិងរាត្រីបីជាមួយនឹងភិក្ខុទាំងឡាយ ការដេកនៅរួមនោះមិនមានដល់អ្នកទេ នែមនុស្សឥតគេរាប់ អ្នកចូរចៀសចេញទៅ ចូរវិនាសទៅ។
[២៩៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថា ដឹង គឺភិក្ខុដឹងដោយខ្លួនឯងក្តី
ID: 636787607863191211
ទៅកាន់ទំព័រ៖