ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុនោះ កាលភិក្ខុទាំងឡាយពោលតាមសិក្ខាបទនោះ ត្រឡប់ជាពោលយ៉ាងនេះ គឺពោលថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សិក្សាក្នុងសិក្ខាបទនេះទេ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុដទៃដែលឈ្លាស ជាវិនយធរ ជាបណ្ឌិតមានប្រាជ្ញ ជាពហុស្សូត ជាធម្មកថិកនៅឡើយ ភិក្ខុនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣០០] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នពិតមែន ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ កាលភិក្ខុទាំងឡាយពោលតាមពាក្យដែលមិនមែនជាវិនយបញ្ញត្តិ ហើយពោលយ៉ាងនេះថា ពាក្យនេះមិនប្រព្រឹត្តទៅដើម្បីសេចក្តីផូរផង់ចាកកិលេស មិនប្រព្រឹត្តទៅដើម្បីកំចាត់បង់កិលេស មិនប្រព្រឹត្តទៅដើម្បីនាំមកនូវសេចក្តីជ្រះថ្លា មិនប្រព្រឹត្តទៅដើម្បីមិនសន្សំនូវកិលេសវដ្ត មិនប្រព្រឹត្តទៅដើម្បីប្រារព្ធសេចក្តីព្យាយាមទេ (ម្យ៉ាងទៀត) ពោលថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សិក្សាសិក្ខាបទនោះទេ ព្រោះខ្ញុំមិនទាន់
ID: 636787610165382889
ទៅកាន់ទំព័រ៖