ព្រះត្រៃបិដក ភាគ ០៤

ព្រមទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​ឲ្យ​បរិសុទ្ធ​បរិបូណ៌​ទាំងអស់​ ​ធម៌​ទាំងឡាយ​មាន​សភាព​យ៉ាងនេះ​ ​ភិក្ខុ​នោះ​ចាំ​ច្រើន​ហើយ​ ​ទ្រទ្រង់​ហើយ​ ​សន្សំ​ហើយ​ ​ដោយ​វាចា​ដ៏​ស្ទាត់​រត់មាត់​ ​ចូលចិត្ត​ច្បាស់លាស់​ ​យល់​ត្រូវ​ល្អ​ដោយ​ទិដ្ឋិ១​ ​ចំណែក​បាតិមោក្ខ​ទាំងពីរ​ ​ភិក្ខុ​នោះ​ក៏​ចេះចាំ​ដោយ​ពិស្តារ​ ​ចែក​ចេញ​បាន​ដោយ​ប្រពៃ​ ​ចាំស្ទាត់​រត់មាត់​ ​កាត់សេចក្តី​បាន​ដោយ​ល្អ​ ​ដោយ​សុត្ត​ ​(​គឺ​ខន្ធកៈ​ ​និង​បរិវា​រៈ​)​ ​ដោយ​អនុព្យញ្ជនៈ១​ ​ភិក្ខុ​នោះ​មាន​វាចា​ពោល​ត្រឹមត្រូវ​ដោយ​សិថិល​ធនិត​ជាដើម​ ​មាន​សំឡេង​ពីរោះ១​ ​ភិក្ខុ​នោះ​ជាទីស្រឡាញ់​ពេញចិត្ត​នៃ​ភិក្ខុនី​ទាំងឡាយ​ដោយ​ច្រើន១​ ​ភិក្ខុ​នោះ​ជា​អ្នក​អាច​ដើម្បីនឹង​ប្រដៅ​ភិក្ខុនី​បាន១​ ​ភិក្ខុ​នោះ​មិនធ្លាប់​ប្រព្រឹត្ត​កន្លង​គរុ​ធម៌​នឹង​ភិក្ខុនី​ដែល​ស្លៀក​ដណ្តប់​សម្ព​ត់​ជ្រលក់​ដោយ​ទឹកចត់​ ​បួស​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នេះ១​ ​ភិក្ខុ​នោះ​មាន​វស្សា​ម្ភៃ​ ​ឬ​មាន​វស្សា​ជាង​ម្ភៃ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​សន្មត​នូវ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំងឡាយ៨នេះ​ ​ឲ្យ​ជា​អ្នក​ប្រដៅ​ភិក្ខុនី​។​ ​
 [​២៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ភិក្ខុ​ដែល​ឈ្មោះថា​សង្ឃ​មិនបាន​សន្មត​នោះ​ ​គឺ​សង្ឃ​មិនបាន​សន្មត​ដោយ​ញត្តិ​ចតុត្ថកម្ម​វាចា​។​ ​ពួក​ស្រី​ដែល​ឈ្មោះថា​ភិក្ខុនី​នោះ​ ​បាន​ដល់​ស្រី​ដែល​បាន​ឧបសម្បទា​ហើយ​ក្នុង​ឧភតោ​សង្ឃ​។​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636786886427737464
ទៅកាន់ទំព័រ៖