ព្រះត្រៃបិដក ភាគ ០៤
បើមិនមានអ្នកណារៀន ក៏ជាការល្អ សិក្ខាបទនេះ បើមិនមានអ្នកណាទ្រទ្រង់ ក៏ជាការល្អ វិន័យចូរអន្តរធានទៅ ឬភិក្ខុទាំងឡាយនេះ ចូរកុំឲ្យចេះដឹងអ្វីសោះ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។
[៣០៥] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយពោលបង្អាប់វិន័យ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយពោលបង្អាប់វិន័យ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ហើយពោលបង្អាប់វិន័យ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ ពោលបង្អាប់ធម៌ដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុពោលបង្អាប់វិន័យក្តី ធម៌ដទៃក្តី ចំពោះអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[៣០៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុមិនចង់ពោលបង្អាប់១ ភិក្ខុពោលថា ណ្ហើយចុះ អ្នកចូររៀនព្រះសូត្រទាំងឡាយក្តី គាថាទាំងឡាយក្តី អភិធម្មក្តី ជាមុនសិន ចាំរៀនវិន័យជាខាងក្រោយវិញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី២ ចប់។
ID: 636787620898506789
ទៅកាន់ទំព័រ៖