ព្រះត្រៃបិដក ភាគ ០៤
អាវុសោ (ការនេះ) មិនជាលាភរបស់អ្នកឯងទេ អ្នកឯងបាននូវរបស់អាក្រក់ ដោយហេតុថា កាលភិក្ខុកំពុងសំដែងបាតិមោក្ខ អ្នកមិនបានធ្វើទុកក្នុងចិត្តឲ្យសម្រេចប្រយោជន៍ដ៏ល្អឡើយ។ នេះជាអាបត្តិបាចិត្តិយ ព្រោះក្លែងធ្វើវង្វេងនោះ (ធ្វើពើរ)។
[៣០៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា រាល់កន្លះខែ គឺរាល់ថ្ងៃឧបោសថ។ ពាក្យថា ភិក្ខុកំពុងសំដែងបាតិមោក្ខ សេចក្តីថា កាលភិក្ខុកំពុងសូត្របាតិមោក្ខ។ ពាក្យថា ពោលយ៉ាងនេះ សេចក្តីថា ភិក្ខុណាប្រព្រឹត្តអនាចារ ហើយប្រាថ្នាថា ភិក្ខុទាំងឡាយចូរដឹងថា យើងត្រូវអាបត្តិដោយអាការមិនដឹង កាលភិក្ខុកំពុងសំដែងបាតិមោក្ខ ភិក្ខុនោះពោលយ៉ាងនេះថា ខ្ញុំទើបតែនឹងដឹងឥឡូវនេះថា ឮថាធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេសរាល់កន្លះខែដូច្នេះ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
ID: 636787621985598967
ទៅកាន់ទំព័រ៖