ព្រះត្រៃបិដក ភាគ ០៤

មោហា​រោបនកម្ម​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ការ​លើក​មោហា​រោបនកម្ម​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ស្ងៀម​នៅ​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ពោល​ឡើង​។​ ​មោហា​រោបនកម្ម​ ​សង្ឃ​បាន​លើកឡើង​ហើយ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ការ​លើក​មោហា​រោបនកម្ម​នេះ​ ​សមគួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​មោហា​រោបនកម្ម​នេះ​ ​ដោយ​ការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​៣១០​]​ ​កាល​មោហា​រោបនកម្ម​ ​សង្ឃ​មិនទាន់​លើកឡើង​ទេ​ ​បើ​ភិក្ខុ​ក្លែង​ធ្វើ​វង្វេង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាល​មោហា​រោបនកម្ម​ ​សង្ឃ​លើកឡើង​ហើយ​ ​ភិក្ខុ​នៅ​ក្លែង​ធ្វើ​វង្វេង​ទៀត​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣១១​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​ក្លែង​ធ្វើ​វង្វេង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ក្លែង​ធ្វើ​វង្វេង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​ក្លែង​ធ្វើ​វង្វេង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636787622626445621
ទៅកាន់ទំព័រ៖