ព្រះត្រៃបិដក ភាគ ០៤

កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​(​ក្លែង​ធ្វើ​វង្វេង​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​៣១២​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុ​មិនទាន់​បាន​ស្តាប់​បាតិមោក្ខ​ដោយ​ពិស្តារ១​ ​ភិក្ខុ​ស្តាប់​បាតិមោក្ខ​ដោយ​ពិស្តារ​អស់​វារៈ​មិនទាន់​ដល់​ពីរបី​ដង១​ ​ភិក្ខុ​មិន​ប៉ង​នឹង​ក្លែង​ធ្វើ​វង្វេង១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៣​ ​ចប់​។

ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636787622985156138
ទៅកាន់ទំព័រ៖