ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៤​


 [​៣១៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រោធ​ខឹង​ ​ហើយ​ឲ្យ​ប្រហារ​ដល់​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ ​(​ភិក្ខុ​មាន​ពួក១៧​)​។​ ​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ទាំងនោះ​នាំគ្នា​ស្រែកយំ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​ ​ហេតុអ្វីបានជា​យំ​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងនេះ​ក្រោធ​ខឹង​ ​បាន​ឲ្យ​ប្រហារ​ដល់​ពួក​យើង​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិន​គួរ​ក្រោធ​ខឹង​ ​ហើយ​ទៅ​ប្រហារ​ភិក្ខុ​ទាំងឡាយ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​ក្រោធ​ខឹង​ ​ហើយ​នាំគ្នា​ប្រហារ​ភិក្ខុ​ទាំងឡាយ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ពួក​អ្នកឯង​មិន​គួរ​ក្រោធ​ខឹង​ ​ហើយ​នាំគ្នា​ប្រហារ​ភិក្ខុ​ទាំងឡាយ​ទេ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិន​នាំ​
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636787623304704415
ទៅកាន់ទំព័រ៖