ព្រះត្រៃបិដក ភាគ ០៤
ឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ក្រោធខឹង ហើយឲ្យប្រហារដល់ភិក្ខុផងគ្នា ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។
[៣១៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ដល់ភិក្ខុផងគ្នា គឺដល់ភិក្ខុដទៃ។ ពាក្យថា ក្រោធខឹង សេចក្តីថា មានចិត្តមិនត្រេកអរ មានចិត្តគុំគួន មានចិត្តរឹងត្អឹង។ ពាក្យថា ឲ្យប្រហារ គឺឲ្យប្រហារដោយកាយក្តី ដោយវត្ថុជាប់នឹងកាយក្តី ដោយវត្ថុសម្រាប់ចោលក្តី ដោយហោចទៅ សូម្បីតែដោយស្លឹកព្រលិត ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។
[៣១៥] ឧបសម្បន្ន
(១) ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយក្រោធខឹង ឲ្យប្រហារ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយក្រោធខឹង ឲ្យប្រហារ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថា ជាអនុបសម្បន្ន
(២) ហើយក្រោធខឹង ឲ្យប្រហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុក្រោធខឹង ហើយឲ្យប្រហារដល់អនុបសម្បន្ន
(១) បានដល់ភិក្ខុ (២)បានដល់ជនមិនមែនភិក្ខុ
ID: 636787623977362889
ទៅកាន់ទំព័រ៖