ព្រះត្រៃបិដក ភាគ ០៤
ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ (ហើយឲ្យប្រហារ) ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថា អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[៣១៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដែលជនណាមួយបៀតបៀន ហើយមានសេចក្តីប្រាថ្នាដើម្បីនឹងឲ្យរួចខ្លួន ក៏ឲ្យប្រហារទៅវិញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៤ ចប់។
ID: 636787624312632066
ទៅកាន់ទំព័រ៖