ព្រះត្រៃបិដក ភាគ ០៤
អនុបសម្បន្ន ហើយងាលំពែងគឺបាតដៃឡើង ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថា អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[៣២០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដែលជនណាមួយបៀតបៀន ហើយមានសេចក្តីប្រាថ្នាដើម្បីនឹងឲ្យរួចខ្លួន ក៏ងាលំពែងគឺបាតដៃឡើង១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៥ ចប់។
ID: 636787625544862545
ទៅកាន់ទំព័រ៖