ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៦​


 ​[​៣២១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​នាំគ្នា​កំចាត់​ ​(​គឺ​ចោទ​)​ ​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​សង្ឃាទិសេស​មិន​មាន​មូល​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិន​គួរ​នឹង​ចោទ​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​សង្ឃាទិសេស​មិន​មាន​មូល​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​ចោទ​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​សង្ឃាទិសេស​មិន​មាន​មូល​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ពួក​អ្នកឯង​មិន​គួរ​នឹង​ចោទ​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​សង្ឃាទិសេស​មិន​មាន​មូល​ទេ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636787625868211040
ទៅកាន់ទំព័រ៖