ព្រះត្រៃបិដក ភាគ ០៤

។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ចោទ​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​សង្ឃាទិសេស​មិន​មាន​មូល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣២២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ផងគ្នា​ ​គឺ​ភិក្ខុ​ដទៃ​។​ ​ដែល​ហៅថា​ ​មិន​មាន​មូល​ ​គឺ​អាបត្តិ​សង្ឃាទិសេស​ដែល​ខ្លួន​មិនបាន​ឃើញ​ ​មិនបាន​ឮ​ ​មិនបាន​រង្កៀស​។​ ​ពាក្យ​ថា​ ​ដោយ​អាបត្តិ​សង្ឃាទិសេស​ ​គឺ​បណ្តា​សង្ឃាទិសេស​ទាំង១៣សិក្ខាបទ​ ​សិក្ខាបទ​ណាមួយ​។​ ​ពាក្យ​ថា​ ​ចោទ​ ​សេចក្តី​ថា​ ​ភិក្ខុ​ចោទ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ចោទ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣២៣​]​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ ​ឧបសម្បន្ន​ ​ហើយ​ចោទ​ដោយ​អាបត្តិ​សង្ឃាទិសេស​មិន​មាន​មូល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ចោទ​ដោយ​អាបត្តិ​សង្ឃាទិសេស​មិន​មាន​មូល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ ​ហើយ​ចោទ​ដោយ​អាបត្តិ​សង្ឃាទិសេស​មិន​មាន​មូល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ចោទ​ដោយ​អាចារ​វិបត្តិ​ក្តី​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636787626264403701
ទៅកាន់ទំព័រ៖