ព្រះត្រៃបិដក ភាគ ០៤

កុំ​ប្រព្រឹត្ត​កន្លង​ដរាប​អស់មួយជីវិត១​។​ ​ភិក្ខុនី​មិន​ត្រូវ​នៅចាំ​វស្សា​ក្នុង​អាវាស​ដែល​គ្មាន​ភិក្ខុ​ ​នេះ​ជា​ធម៌​ដែល​ភិក្ខុនី​ត្រូវ​ធ្វើឲ្យ​ល្អ​ ​គោរព​រាប់អាន​បូជា​កុំ​ប្រព្រឹត្ត​កន្លង​ដរាប​អស់មួយជីវិត១​។​ ​ភិក្ខុនី​ត្រូវ​ប្រាថ្នា​ធម៌​ពីរ​ប្រការ​ ​គឺ​ការសាកសួរ​នូវ​ឧបោសថ១​ ​ការ​ចូល​ទៅ​ទទួល​ឱវាទ១​ ​អំពី​ភិក្ខុ​សង្ឃ​គ្រប់​ៗ​កន្លះ​ខែ​ ​នេះ​ជា​ធម៌​ដែល​ភិក្ខុនី​ត្រូវ​ធ្វើឲ្យ​ល្អ​ ​គោរព​រាប់អាន​បូជា​កុំ​ប្រព្រឹត្ត​កន្លង​ដរាប​អស់មួយជីវិត១​។​ ​ភិក្ខុនី​នៅចាំ​វស្សា​រួចហើយ​ ​ត្រូវ​បវារណា​ក្នុង​ឧភតោ​សង្ឃ​ ​ដោយហេតុ៣យ៉ាង​ ​គឺ​ដោយ​ឃើញ​ក្តី​ ​ដោយ​ឮ​ក្តី​ ​ដោយ​រង្កៀស​ក្តី​ ​នេះ​ជា​ធម៌​ដែល​ភិក្ខុនី​ត្រូវ​ធ្វើឲ្យ​ល្អ​ ​គោរព​រាប់អាន​បូជា​ ​កុំ​ប្រព្រឹត្ត​កន្លង​ដរាប​អស់មួយជីវិត១​។​ ​ភិក្ខុនី​ត្រូវ​គរុកាបត្តិ​ ​(​ជាស​តេ​កិ​ច្ឆា​)​ ​ហើយ​ត្រូវ​ប្រព្រឹត្ត​បក្ខ​មានត្ត​ក្នុង​ឧភតោ​សង្ឃ​ ​នេះ​ជា​ធម៌​ដែល​ភិក្ខុនី​ត្រូវ​ធ្វើឲ្យ​ល្អ​ ​គោរព​រាប់អាន​បូជា​ ​កុំ​ប្រព្រឹត្ត​កន្លង​ដរាប​អស់មួយជីវិត១​។​ ​ភិក្ខុនី​ត្រូវ​ស្វែងរក​ឧបសម្បទា​ក្នុង​ឧភតោ​សង្ឃ​ដល់​សិក្ខមានា​ដែល​មាន​សិក្ខា​សិក្សា​ក្នុង​ធម៌​ទាំងឡាយ៦​ ​អស់​ពីរ​វស្សា​ហើយ​ ​នេះ​ជា​ធម៌​ដែល​ភិក្ខុនី​ត្រូវ​ធ្វើឲ្យ​ល្អ​ ​គោរព​រាប់អាន​បូជា​កុំ​ប្រព្រឹត្ត​កន្លង​ដរាប​អស់មួយជីវិត១​។​ ​ភិក្ខុនី​មិន​ត្រូវ​ជេរ​ ​មិន​ត្រូវ​ប្រទេចផ្តាសា​ភិក្ខុ​ដោយ​បរិយាយ​ណាមួយ​ឡើយ​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636786887067214040
ទៅកាន់ទំព័រ៖