ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៧
[៣២៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យកើតដល់ពួកសត្តរសវគ្គិយភិក្ខុថា ម្នាលអាវុសោ សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តទុកហើយថា បុគ្គលមានឆ្នាំថយពី២០ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ ចំណែកពួកលោក មានអាយុមិនទាន់ដល់២០ឆ្នាំ មកទទួលឧបសម្បទា ពួកលោកមិនមែនជាឧបសមប្បន្នទេដឹង។ សត្តរសវគ្គិយភិក្ខុទាំងនោះក៏នាំគ្នាយំ។ ភិក្ខុទាំងឡាយបានសួរយ៉ាងនេះថា ម្នាលអាវុសោ ពួកលោកយំ ព្រោះអ្វី។ ពួកសត្តរសវគ្គិយភិក្ខុប្រាប់ថា អាវុសោ ឆព្វគ្គិយភិក្ខុទាំងនេះ ក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យដល់ពួកយើង។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរនឹងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ ដល់ភិក្ខុទាំងឡាយផងគ្នាសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកអ្នកឯងក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ ដល់ភិក្ខុ
ID: 636787627166585302
ទៅកាន់ទំព័រ៖