ព្រះត្រៃបិដក ភាគ ០៤
ទាំងឡាយផងគ្នា ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ ដល់ភិក្ខុទាំងឡាយផងគ្នាទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ ដល់ភិក្ខុផងគ្នាដោយគិតថា (សេចក្តីរង្កៀសសង្ស័យនេះ)កើតឡើង ការមិនសប្បាយចិត្តនឹងមានដល់ភិក្ខុនោះ១រំពេចមិនខាន ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ព្រោះធ្វើសេចក្តីរង្កៀសសង្ស័យនោះឯងជាហេតុពិត មិនមែនហេតុដទៃឡើយ។
[៣២៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ដល់ភិក្ខុផងគ្នា គឺដល់ភិក្ខុដទៃ។ ពាក្យថា ក្លែង សេចក្តីថា ភិក្ខុដឹងគឺដឹងជាក់ ក្លែងល្មើសប្រព្រឹត្តកន្លង។ ពាក្យថា បង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ សេចក្តីថា ភិក្ខុណាបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យថា លោកទំនង
ID: 636787630359727940
ទៅកាន់ទំព័រ៖