ព្រះត្រៃបិដក ភាគ ០៤

ជា​មាន​ឆ្នាំ​មិនទាន់​គ្រប់២០​ ​ហើយ​ឧបសម្បទា​ទេ​ដឹង​ ​លោក​បរិភោគ​អាហារ​ក្នុង​វេលាវិកាល​ទេ​ដឹង​ ​លោក​ផឹកទឹក​ស្រវឹង​ទេ​ដឹង​ ​លោក​អង្គុយ​ក្នុង​ទីស្ងាត់​ជាមួយនឹង​មាតុគ្រាម​ទេ​ដឹង​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​ព្រោះ​ធ្វើ​សេចក្តី​រង្កៀស​សង្ស័យ​នោះ​ឯង​ជាហេតុ​ពិត​ ​មិនមែន​ហេតុ​ដទៃ​ឡើយ​ ​សេចក្តី​ថា​ ​ហេតុ​ណាមួយ​ដទៃ​គ្មាន​ ​ចំពោះ​ត្រង់​បង្កហេតុ​ឲ្យ​មាន​សេចក្តី​រង្កៀស​សង្ស័យ​កើតឡើង​ប៉ុណ្ណោះ​ឯង​។​
 [​៣២៧​]​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ ​ហើយ​ក្លែង​ផ្តើម​សេចក្តី​រង្កៀស​សង្ស័យ​ឲ្យ​កើតឡើង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ក្លែង​ផ្តើម​សេចក្តី​រង្កៀស​សង្ស័យ​ឲ្យ​កើតឡើង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ ​ហើយ​ក្លែង​ផ្តើម​សេចក្តី​រង្កៀស​សង្ស័យ​ឲ្យ​កើតឡើង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ក្លែង​ផ្តើម​សេចក្តី​រង្កៀស​សង្ស័យ​ឲ្យ​កើតឡើង​ដល់​អនុបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636787630712248103
ទៅកាន់ទំព័រ៖