ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៨​


 [​៣២៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឈ្លោះ​នឹង​ភិក្ខុ​ទាំងឡាយ​ដែល​មាន​សីល​ជាទីស្រឡាញ់​។​ ​ពួក​ភិក្ខុ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​និយាយ​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងនេះ​ជាពួក​អលជ្ជី​ទេ​ ​ពួក​យើង​មិន​អាច​ឈ្លោះ​នឹង​ពួក​នេះ​ទេ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​(​បានឮ​)​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ហេតុអ្វី​ ​អ្នក​ទាំង​ឡាយ​ញុំាង​ពួក​យើង​ឲ្យ​ដល់​ដោយ​ពាក្យ​ថា​អលជ្ជី​។​ ​ពួក​ភិក្ខុ​មាន​សីល​ជាទីស្រឡាញ់​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ចុះ​ពួក​អ្នក​បានឮ​ក្នុង​ទីណា​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឆ្លើយ​ថា​ ​យើង​ទាំងឡាយ​ឈរ​អែប​ស្តាប់​ពួក​លោក​ដ៏​មាន​អាយុ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​កាល​ភិក្ខុ​ទាំងឡាយ​បង្កហេតុ​ប្រកួត​ប្រកាន់​ទាស់ទែងគ្នា​ ​មិន​គួរ​នឹង​ឈរ​អែប​ស្តាប់​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​កាល​ភិក្ខុ​ទាំងឡាយ​បង្កហេតុ​ប្រកួត​ប្រកាន់​ទាស់ទែងគ្នា​ ​ពួក​អ្នកឯង​ឈរ​អែប​ស្តាប់​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 636787631389286827
ទៅកាន់ទំព័រ៖