ព្រះត្រៃបិដក ភាគ ០៤

ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​នោះ​ឈរ​ស្តាប់​ក្នុង​ទីណា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ក្នុង​ទីនោះ​។​ ​ភិក្ខុ​ដើរទៅ​តាម​ក្រោយ​ ​បើ​ដើរទៅ​ដោយ​រហ័ស​ដោយ​គិតថា​ ​អញ​នឹង​ស្តាប់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ឈរ​ស្តាប់​ក្នុង​ទីណា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យក្នុង​ទីនោះ​។​ ​ភិក្ខុ​ដើរទៅ​មុន​ ​ហើយ​ឈប់​ ​ដោយ​គិតថា​ ​អញ​នឹង​ស្តាប់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ឈរ​ស្តាប់​ក្នុង​ទីណា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យក្នុង​ទីនោះ​។​ ​ភិក្ខុ​ណាម​ក​កាន់​ទី​ឈរ​ក្តី​ ​ទី​អង្គុយ​ក្តី​ ​ទីដេក​ក្តី​ ​របស់​ភិក្ខុ​ផងគ្នា​ ​ភិក្ខុ​នោះ​គប្បី​ក្អក​ ​គ​ប្បី​ញុំាង​ភិក្ខុ​ដែល​កំពុង​ប្រឹក្សា​គ្នា​នោះ​ឲ្យដឹង​។​ ​បើ​ភិក្ខុ​នោះ​មិន​ក្អក​ក្រហែម​ក្តី​ ​មិន​ឲ្យ​គេ​ដឹងក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​ព្រោះ​ធ្វើ​កិរិយា​ឈរ​អែប​ស្តាប់​នោះ​ជាហេតុ​ពិត​ ​មិនមែន​ហេតុ​ដទៃ​ឡើយ​ ​សេចក្តី​ថា​ ​ហេតុ​ឯណា​នីមួយ​ដទៃ​គ្មាន​ទេ​ ​ចំពោះ​ត្រង់​ការ​ឈរ​អែប​ស្តាប់​ប៉ុណ្ណោះ​ឯង​។​
 [​៣៣១​]​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ ​ហើយ​ឈរ​អែប​ស្តាប់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ឈរ​អែប​ស្តាប់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ ​ហើយ​ឈរ​អែប​ស្តាប់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ឈរ​អែប​ស្តាប់​អនុបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636787632189242582
ទៅកាន់ទំព័រ៖