ព្រះត្រៃបិដក ភាគ ០៤
មិនឲ្យឆន្ទៈទេ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរនឹងឲ្យឆន្ទៈដល់សង្ឃកម្មទាំងឡាយដែលប្រកបដោយធម៌ ហើយត្រឡប់មកតិះដៀលជាខាងក្រោយវិញសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកឯងរាល់គ្នាឲ្យឆន្ទៈ ដើម្បីសង្ឃកម្មដែលប្រកបដោយធម៌ ហើយត្រឡប់មកតិះដៀលជាខាងក្រោយវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងឲ្យឆន្ទៈ ដើម្បីសង្ឃកម្មដែលប្រកបដោយធម៌ ហើយត្រឡប់មកតិះដៀលជាខាងក្រោយវិញ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឲ្យឆន្ទៈ ដើម្បីកម្មទាំងឡាយដែលប្រកបដោយធម៌ ហើយពោលតិះដៀលជាខាងក្រោយ (ភិក្ខុនោះ)ត្រូវអាបត្តិបាចិត្តិយ។
[៣៣៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ កម្មដែលហៅថា ប្រកបដោយធម៌នោះ
ID: 636787633235642433
ទៅកាន់ទំព័រ៖