ព្រះត្រៃបិដក ភាគ ០៤
គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ ដែលសង្ឃធ្វើតាមធម៌ តាមវិន័យ តាមពាក្យប្រដៅរបស់ព្រះសាស្តា កម្មនេះ ហៅថា កម្មប្រកបដោយធម៌។ ភិក្ខុព្រមឲ្យឆន្ទៈ ហើយត្រឡប់តិះដៀល (ជាខាងក្រោយវិញ) ត្រូវអាបត្តិបាចិត្តិយ។
[៣៣៥] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយឲ្យឆន្ទៈ ត្រឡប់តិះដៀលវិញ ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ហើយឲ្យឆន្ទៈ ត្រឡប់តិះដៀលវិញ ត្រូវអាបត្តិទុក្កដ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ហើយឲ្យឆន្ទៈ ត្រឡប់តិះដៀល មិនត្រូវអាបត្តិអ្វី។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ (ហើយឲ្យឆន្ទៈ ត្រឡប់តិះដៀល) ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ មិនត្រូវអាបត្តិអ្វី។
[៣៣៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដឹងថាកម្មដែលសង្ឃធ្វើដោយមិនជាធម៌ក្តី ដោយពួកក្តី ដល់ភិក្ខុអ្នកមិនគួរដល់កម្មក្តី ហើយតិះដៀល១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៩ ចប់។
ID: 636787633687988305
ទៅកាន់ទំព័រ៖