ព្រះត្រៃបិដក ភាគ ០៤
[៣៣៩] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយមិនឲ្យឆន្ទៈ ក្រោកចាកអាសនៈចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ហើយមិនឲ្យឆន្ទៈ ក្រោកចាកអាសនៈចៀសចេញទៅ ត្រូវអាបត្តិទុក្កដ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ហើយមិនឲ្យឆន្ទៈ ក្រោកចាកអាសនៈចៀសចេញទៅ មិនត្រូវអាបត្តិ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ (ហើយមិនឲ្យឆន្ទៈ ក្រោកចាកអាសនៈចៀសចេញទៅ) ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ មិនត្រូវអាបត្តិ។
[៣៤០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុទៅ ដោយគិតថា សេចក្តីបង្កហេតុក្តី សេចក្តីប្រកួតប្រកាន់ក្តី សេចក្តីប្រកាន់ខុសគ្នាក្តី សេចក្តីទាស់ទែងក្តី នឹងមានដល់សង្ឃ១ ភិក្ខុទៅដោយគិតថា ការបែកធ្លាយនៃសង្ឃក្តី ការប្រេះឆានៃសង្ឃក្តី នឹងមាន១ ភិក្ខុទៅដោយគិតថា សង្ឃនឹងធ្វើកម្មមិនប្រកបដោយធម៌ក្តី នឹងធ្វើកម្មជាពួកក្តី នឹងធ្វើកម្មដល់ភិក្ខុដែលមិនគួរដល់កម្មក្តី១
ID: 636787634797871787
ទៅកាន់ទំព័រ៖