ព្រះត្រៃបិដក ភាគ ០៤
ឲ្យចីវរ (ដល់ភិក្ខុ) ហើយ មិនគួរនឹងពួកអ្នកឯងតិះដៀលជាខាងក្រោយវិញទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ (កាលបើ)សង្ឃព្រមព្រៀងគ្នាឲ្យចីវរ(ដល់ភិក្ខុ)ហើយ ក៏ដល់នូវធម៌ គឺកិរិយាតិះដៀលជាខាងក្រោយវិញថា ភិក្ខុទាំងឡាយបង្អោនលាភរបស់សង្ឃ តាមសេចក្តីគាប់ចិត្ត ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។
[៣៤២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ សង្ឃមានសំវាសស្មើគ្នា ឋិតនៅក្នុងសីមាស្មើគ្នា ហៅថា ព្រមព្រៀងគ្នា។ ដែលហៅថា ចីវរ គឺបណ្តាចីវរ៦យ៉ាង ចីវរណាមួយ យ៉ាងតូចបំផុតល្មមសម្រេចកិច្ចវិកប្បបាន
(១) ។ ពាក្យថា ឲ្យ គឺឲ្យដោយខ្លួនឯង។ ដែលហៅថា តាមសេចក្តីគាប់ចិត្តនោះ គឺតាមបុគ្គលដែលជាមិត្ត តាមបុគ្គលដែលធ្លាប់ស្គាល់គ្នា តាមបុគ្គលដែលធ្លាប់គប់គ្នា តាមបុគ្គលដែលមានឧបជ្ឈាយ៍ស្មើគ្នា
(១) អដ្ឋកថា បានដល់សម្ពត់ខ្នាតតូច បណ្តោយ៨ធ្នាប់ ទទឹង៤ធ្នាប់ ដោយធ្នាប់ព្រះសុគតឡើងទៅ ហៅថា សម្ពត់គួរដល់ការវិកប្ប ។
ID: 636787636012871281
ទៅកាន់ទំព័រ៖