ព្រះត្រៃបិដក ភាគ ០៤
តាមបុគ្គលដែលមានអាចារ្យស្មើគ្នា។ ដែលហៅថា របស់សង្ឃនោះ បានខាងលាភដែលគេលះបង់ប្រគេនដល់សង្ឃ។ ដែលហៅថា លាភនោះ បានខាងចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ ដោយហោចទៅ សូម្បីតែដុំលំអិតក្តី ឈើស្ទន់ក្តី អម្បោះរងជើងក្តី (ក៏ហៅថាលាភ)។ ពាក្យថា ដល់នូវធម៌ គឺកិរិយាតិះដៀល ជាខាងក្រោយ សេចក្តីថា ភិក្ខុតិះដៀលសង្ឃដែលបានឲ្យចីវរដល់ឧបសម្បន្នដែលសង្ឃសន្មតឲ្យជាអ្នកក្រាលនូវសេនាសនៈក្តី ជាអ្នកសំដែងនូវភត្តក្តី ជាអ្នកចែកនូវបបរក្តី ជាអ្នកចែកនូវផ្លែឈើក្តី ជាអ្នកចែកនូវបង្អែមក្តី ជាអ្នកចាត់ចែងនូវវត្ថុបន្តិចបន្តួចក្តី ត្រូវអាបត្តិបាចិត្តិយ។
[៣៤៣] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយតិះដៀលសង្ឃដែលបានឲ្យចីវរ ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ហើយតិះដៀលសង្ឃដែលបានឲ្យចីវរ ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ហើយតិះដៀលសង្ឃដែលបានឲ្យចីវរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុតិះដៀលសង្ឃដែលបានឲ្យបរិក្ខារដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុតិះដៀលសង្ឃដែលបានឲ្យចីវរ ឬបរិក្ខារដទៃដល់ឧបសម្បន្នដែលសង្ឃមិនបានសន្មតឲ្យជាអ្នកក្រាលនូវសេនាសនៈក្តី ជាអ្នកសំដែងនូវភត្តក្តី ជាអ្នក
ID: 636787636380812326
ទៅកាន់ទំព័រ៖