ព្រះត្រៃបិដក ភាគ ០៤
ចែកនូវបបរក្តី ជាអ្នកចែកនូវផ្លែឈើក្តី ជាអ្នកចែកនូវបង្អែមក្តី ជាអ្នកចាត់ចែងនូវវត្ថុបន្តិចបន្តួចក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុតិះដៀលសង្ឃដែលបានឲ្យចីវរ ឬបរិក្ខារដទៃដល់អនុបសម្បន្នដែលសង្ឃសន្មត ឬមិនបានសន្មត ឲ្យជាអ្នកក្រាលនូវសេនាសនៈក្តី ជាអ្នកសំដែងនូវភត្តក្តី ជាអ្នកចែកនូវបបរក្តី ជាអ្នកចែកនូវផ្លែឈើក្តី ជាអ្នកចែកនូវបង្អែមក្តី ជាអ្នកចាត់ចែងនូវវត្ថុបន្តិចបន្តួចក្តី ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ មិនត្រូវអាបត្តិ។
[៣៤៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុតិះដៀលសង្ឃអ្នកធ្វើ ព្រោះឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិ ដោយប្រក្រតីថា ប្រយោជន៍អ្វីដោយលាភដែលសង្ឃឲ្យដល់ភិក្ខុនោះ ភិក្ខុនោះទុកជាបានហើយ ក៏គង់ធ្វើលាភនោះឲ្យវិនាសទៅដដែល នឹងមិនបាននាំយកទៅដោយប្រពៃទេ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី១១ ចប់។
ID: 636787636765414324
ទៅកាន់ទំព័រ៖