ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី១២​


 ​[​៣៤៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ប្រជុំជន​ពួក​មួយ​ក្នុង​ក្រុង​សាវត្ថី​ ​នាំគ្នា​តាក់តែង​ចង្ហាន់​ ​ព្រមទាំង​ចីវរ​ទុក​ដើម្បី​ថ្វាយ​សង្ឃ​ ​ដោយ​គិត​គ្នា​ថា​ ​យើង​ទាំងឡាយ​នឹង​និមន្ត​ឲ្យ​លោក​ឆាន់​ ​ហើយនឹង​ប្រគេន​ចីវរ​។​ ​លំដាប់នោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ចូល​ទៅកាន់​ទីប្រជុំជន​នោះ​ ​លុះ​ចូល​ទៅ​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ប្រជុំជន​នោះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​អ្នក​ចូរ​ឲ្យ​ចីវរ​ទាំងនេះ​ដល់​ភិក្ខុ​ទាំងឡាយ​នេះ​។​ ​ពួក​ជន​ទាំងឡាយ​នោះ​បាន​និយាយ​តប​វិញ​ថា​ ​ព្រះករុណា​ ​ពួក​ខ្ញុំ​មិន​ថ្វាយ​ទេ​ ​ពួក​ខ្ញុំ​ធ្លាប់​តាក់តែង​ចង្ហាន់​ ​ព្រមទាំង​ចីវរ​ទុក​ដើម្បី​ថ្វាយ​សង្ឃ​រាល់​ៗ​ឆ្នាំ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​និយាយ​លួងលោម​ថា​ ​ម្នាល​អាវុសោ​ ​ទាយក​របស់​សង្ឃ​មាន​ច្រើន​ ​ភត្ត​របស់​សង្ឃ​ក៏​មាន​ច្រើន​ ​ភិក្ខុ​អម្បាល​នេះ​បាន​អាស្រ័យ​លើ​អ្នក​ទាំងឡាយ​ ​បាន​ជួប​ប្រសព្វ​អ្នក​ទាំងឡាយ​ ​ទើប​មក​គង់នៅ​ក្នុង​ទីនេះ​បាន​ ​បើ​អ្នក​ទាំងឡាយ​មិន​ប្រគេន​ដល់​លោក​ទាំងនេះ​ ​ចុះ​អ្នកណា​ ​តើ​គេ​នឹង​ប្រគេន​ដល់​លោក​ទាំងនេះ​បាន​ ​ម្នាល​អាវុសោ​ ​ចូរ​អ្នក​ទាំងឡាយ​ឲ្យ​នូវ​ចីវរ​ទាំងឡាយ​នេះ​ដល់​ភិក្ខុ​អម្បាល​នេះ​ចុះ​។​ ​ប្រជុំជន​នោះ​ ​កាល​ត្រូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636787637123204788
ទៅកាន់ទំព័រ៖