ព្រះត្រៃបិដក ភាគ ០៤
[៣៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺកាលបើទាយកសួរថា ពួកខ្ញុំនឹងថ្វាយក្នុងទីណា ភិក្ខុប្រាប់ថា ទេយ្យធម៌របស់អ្នកទាំងឡាយ គប្បីបានបរិភោគក្តី គប្បីបានការជួសជុលក្តី គប្បីឋិតនៅយូរអង្វែងក្តី ក្នុងទីណា ម្យ៉ាងទៀត ចិត្តរបស់អ្នកទាំងឡាយជ្រះថ្លាក្នុងទីណា អ្នកទាំងឡាយចូរថ្វាយក្នុងទីនោះចុះ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី១២ ចប់។
សហធម្មិកវគ្គ ទី៨ ចប់។
ឧទ្ទាននៃសហធម្មិកវគ្គនោះ (មាន១២សិក្ខាបទ) គឺ
សហធម្មិកសិក្ខាបទ១ វិវណ្ណនសិក្ខាបទ១ មោហាបនសិក្ខាបទ១ បហារកសិក្ខាបទ១ តលសត្តិកសិក្ខាបទ១ អមូលកសិក្ខាបទ១ សញ្ចិច្ចសិក្ខាបទ១ ឧបស្សុតិសិក្ខាបទ១ បដិពាហនសិក្ខាបទ១ ឆន្ទសិក្ខាបទ១ ទព្វសិក្ខាបទ១ បរិណាមនសិក្ខាបទ១។
ID: 636787642056296945
ទៅកាន់ទំព័រ៖