ព្រះត្រៃបិដក ភាគ ០៤
រតនវគ្គ សិក្ខាបទទី១
[៣៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ស្តេចព្រះនាមបសេនទិកោសល បានត្រាស់បង្គាប់នាយឧយ្យានបាល (អ្នករក្សាឧទ្យាន)ថា ម្នាលនាយ ឯងចូរទៅជម្រះសំអាតឧទ្យាន យើងនឹងទៅឧទ្យាន។ នាយឧយ្យានបាលនោះបានទទួលព្រះឱង្ការរបស់ព្រះបាទបសេនទិកោសលថា បពិត្រព្រះសម្មតិទេព យ៉ាងហ្នឹងហើយ ៗ ក៏ជម្រះឧទ្យាន ទទួលបានឃើញព្រះដ៏មានព្រះភាគគង់នៅក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏ចូលទៅគាល់ព្រះបាទបសេនទិកោសល លុះចូលទៅដល់ហើយ បានក្រាបទូលព្រះបាទបសេនទិកោសលយ៉ាងនេះថា សូមទ្រង់មេត្តាប្រោស ឧទ្យានរៀបចំស្អាតហើយ ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគ ក៏គង់ក្នុងទីនោះដែរ។ ព្រះបាទបសេនទិកោសល ទ្រង់មានបន្ទូលថា ម្នាលនាយ បើដូច្នោះ យើងនឹងទៅគាល់ព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់យាងទៅកាន់ឧទ្យាន ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគជាម្ចាស់។ វេលានោះឯង មានឧបាសកម្នាក់កំពុងអង្គុយគាល់
ID: 636787642437598754
ទៅកាន់ទំព័រ៖