ព្រះត្រៃបិដក ភាគ ០៤
។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរនឹងរើសយករតនៈ មានមាសប្រាក់ជាដើមសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងរើសយករតនៈ ពិតមែនឬ។ ភិក្ខុនោះទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងរើសយករតនៈទេ ម្នាលមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយរើសយកឯងក្តី ឲ្យគេរើសយកក្តីនូវរតនៈក្តី នូវវត្ថុដែលគេសន្មតជារតនៈក្តី ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៣៥៧] សម័យនោះឯង មានមហោស្រពក្នុងក្រុងសាវត្ថី។ មនុស្សទាំងឡាយប្រដាប់តាក់តែងខ្លួនទៅកាន់ឧទ្យាន។ សូម្បីនាងវិសាខាមិគារមាតា ក៏បានប្រដាប់តាក់តែងកាយ ហើយក៏ចេញចាកស្រុកទៅដោយគិតថា អញនឹងទៅកាន់ឧទ្យានដែរ ហើយគិតតទៅទៀតថា ចុះអញនឹងទៅកាន់ឧទ្យានធ្វើអ្វី បើដូច្នោះ គួរតែអញចូលគាល់ព្រះដ៏មាន
ID: 636787646426706918
ទៅកាន់ទំព័រ៖