ព្រះត្រៃបិដក ភាគ ០៤
នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយរើសឯងក្តី ឲ្យគេរើសក្តី នូវរតនៈក្តី នូវវត្ថុដែលគេសន្មតជារតនៈក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែខាងក្នុងវត្ត ឬខាងក្នុងទីស្នាក់។ ម្យ៉ាងទៀត ភិក្ខុគប្បីរើសឯង ឬឲ្យគេរើសនូវរតនៈក្តី នូវវត្ថុដែលគេសន្មតជារតនៈក្តី ខាងក្នុងអារាមក្តី ខាងក្នុងទីស្នាក់ក្តី ហើយទុកដាក់ដោយគិតថា រតនៈរបស់ជនណា ជននោះនឹងនាំយកទៅ។ នេះជាសាមីចិកម្មក្នុងសិក្ខាបទនោះ។
[៣៥៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថារតនៈនោះ បានដល់កែវមុក្តា កែវមណិ កែវពៃទូរ សង្ខ កែវសិលា កែវបវាឡ ប្រាក់ មាស កែវក្រហម (កែវទទឹម) កែវមរកដ (កែវពព្រូស) នេះឈ្មោះថា រតនៈ។ ដែលហៅថា វត្ថុដែលគេសន្មតជារតនៈនោះ បានដល់វត្ថុឯណាមួយជាគ្រឿងឧបភោគបរិភោគរបស់មនុស្សទាំងឡាយ វត្ថុនេះឈ្មោះថា គេសន្មតជារតនៈ។ ពាក្យថា វៀរលែងតែខាងក្នុងអារាមក្តី ខាងក្នុងទីស្នាក់ក្តី គឺលើកលែងតែខាងក្នុងវត្ត និងខាងក្នុងទីស្នាក់។ ដែលហៅថា ខាងក្នុងវត្តនោះ គឺវត្តដែលមានរបង សំដៅយកទីខាងក្នុងនៃរបងវត្ត (បើ) វត្តដែលមិនមានរបង សំដៅយកត្រឹមទីឧបចារនៃវត្ត។ ដែលហៅថា ខាងក្នុងទីស្នាក់នោះ គឺទីស្នាក់ដែលមានរបង សំដៅយកទីខាងក្នុង
ID: 636787647712800479
ទៅកាន់ទំព័រ៖