ព្រះត្រៃបិដក ភាគ ០៤

នៃ​ទី​ស្នាក់​ ​(​បើ​)​ ​ទី​ស្នាក់​ដែល​ឥត​របង​ ​សំដៅយក​ត្រឹម​ទី​ឧបចារ​នៃ​ទី​ស្នាក់​។​ ​ពាក្យ​ថា​ ​រើស​ឯង​ ​សេចក្តី​ថា​ ​ភិក្ខុ​កាន់​យក​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​រើស​ ​សេចក្តី​ថា​ ​ភិក្ខុ​ឲ្យ​អ្នកដទៃ​កាន់​យក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣៦០​]​ ​ពាក្យ​ថា​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​គប្បី​រើស​ឯង​ ​ឬ​ឲ្យ​គេ​រើស​នូវ​រតនៈ​ក្តី​ ​នូវ​វត្ថុ​ដែលគេ​សន្មត​ជារ​ត​នៈ​ក្តី​ ​ខាងក្នុង​វត្ត​ក្តី​ ​ខាងក្នុង​ទី​ស្នាក់​ក្តី​ ​ហើយ​ទុកដាក់​ ​សេចក្តី​ថា​ ​ភិក្ខុ​ធ្វើសញ្ញា​(​១​)​ ​(​គ្រឿង​កំណត់​ដឹង​)​ ​ដោយ​រូប​ក្តី​ ​ដោយ​និមិត្ត​គ្រឿងសំគាល់​ក្តី​ ​គប្បី​ទុកដាក់​ហើយ​ប្រាប់​ថា​ ​ជន​ណា​បាត់​ភណ្ឌ​ ​ជន​នោះ​ចូរ​មក​យក​ចុះ​។​ ​បើ​ម្ចាស់​របស់​នោះ​មក​ក្នុង​ទីនោះ​ ​ភិក្ខុ​គប្បី​សួរ​គេ​ថា​ ​អាវុសោ​ ​ភណ្ឌ​របស់​អ្នក​ដូចម្តេច​។​ ​បើ​គេ​ប្រាប់​ត្រូវ​តាម​រូប​ក្តី​ ​តាម​និមិត្ត​គ្រឿងសំគាល់​ក្តី​ ​ភិក្ខុ​គប្បី​ឲ្យ​ចុះ​។​ ​បើ​គេ​ប្រាប់​មិន​ត្រូវ​ ​ភិក្ខុ​គប្បី​ពោល​ថា​ ​អាវុសោ​ ​អ្នក​ចូរ​រក​ខ្លួនឯង​ចុះ​។​ ​កាល​ភិក្ខុ​នោះ​នឹង​ចៀសចេញ​ចាកទី​ស្នាក់​នោះ​ទៅ​ ​ភិក្ខុ​ទាំងឡាយ​ណា​ដ៏​សមគួរ​មាននៅ​ក្នុង​ទីនោះ​ ​គប្បី​ផ្ញើទុក​ក្នុង​ដៃ​ភិក្ខុ​ទាំងឡាយ​នោះ
​(​១​)​ ​ភិក្ខុ​ដែល​បាន​រើស​កែវ៧ប្រការ​ ​មាន​មាសប្រាក់​ជាដើម​ ​ដែលគេ​ភ្លេច​នៅក្នុង​វត្ត​ក្តី​ ​ក្នុង​លំនៅ​របស់​ភិក្ខុ​ក្តី​ ​ត្រូវ​ធ្វើ​ស្លាក​យក​ទៅ​បិទ​ទុក​នៅ​ទីណា​មួយ​ ​គឺ​ទ្វារ​វត្ត​ ​ឬ​ទី​ជិត​កន្លែង​ដែល​ខ្លួន​នៅ​ ​ឯ​សេចក្តី​ក្នុង​ស្លាក​នោះ​ ​ដូច្នេះ​ ​អ្នកណា​បាត់​របស់​អ្វី​ ​អ្នកនោះ​ចូរ​មក​ទទួលយក​ ​។​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636787657149380220
ទៅកាន់ទំព័រ៖