ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៣
[៣៦២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុចូលទៅកាន់ស្រុកក្នុងវេលារសៀល ហើយអង្គុយនិយាយតិរច្ឆានកថាផ្សេងៗជាច្រើនក្នុងរោងជាទីប្រជុំនិយាយ តិរច្ឆានកថានោះដូចម្តេចខ្លះ តិរច្ឆានកថានោះ គឺពោលអំពីរឿងស្តេច ពោលអំពីចោរ ពោលអំពីមហាមាត្យ ពោលអំពីសេនាទាហាន ពោលអំពីភ័យ (និងសត្វសាហារជាដើម) ពោលអំពីចម្បាំង ពោលអំពីបាយ ពោលអំពីទឹក ពោលអំពីសំពត់ ពោលអំពីទីដេក ពោលអំពីផ្កាកម្រង ពោលអំពីគ្រឿងក្រអូប ពោលអំពីញាតិ ពោលអំពីយាន ពោលអំពីស្រុក ពោលអំពីនិគម ពោលអំពីក្រុង ពោលអំពីជនបទ ពោលអំពីស្រី ពោលអំពីសុរា ពោលអំពីច្រក ពោលអំពីទីដំកល់នៃក្អម គឺកំពង់ទឹក ពោលអំពីញាតិដែលស្លាប់ទៅកាន់បរលោក ពោលអំពីរឿងផ្សេងៗដែលឥតប្រយោជន៍ ពោលអំពីលោក (លទ្ធិកុហកក្នុងលោក) ពោលអំពីសមុទ្រ ពោលអំពីភវៈ
(១) និងអភវៈ
(២) ដែលជាហេតុ
(១) ភវៈ គឺសស្សតទិដ្ឋិ ។ (២) អភវៈ គឺឧច្ឆេទទិដ្ឋិ ម្យ៉ាងទៀត ភវៈ គឺសេចក្តីចំរើន អភវៈ គឺសេចក្តីសាបសូន្យ ឬភវៈ គឺសេចក្តីសុខក្នុងកាម អភវៈ គឺសេចក្តីព្យាយាមធ្វើខ្លួនឲ្យលំបាកឥតប្រយោជន៍ ។
ID: 636787658097794466
ទៅកាន់ទំព័រ៖