ព្រះត្រៃបិដក ភាគ ០៤
[៣៦៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១១យ៉ាង) គឺភិក្ខុមានកិច្ចប្រញាប់មានសភាពដូច្នោះ១ ភិក្ខុបានលាភិក្ខុផងគ្នាដែលមាននៅហើយចូលទៅ១ ភិក្ខុមិនបានលាព្រោះគ្មានភិក្ខុ ហើយចូលទៅ១ ភិក្ខុដើរទៅកាន់ចន្លោះអារាម១ ភិក្ខុទៅកាន់លំនៅភិក្ខុនី១ ភិក្ខុទៅកាន់លំនៅពួកតិរ្ថិយ១ ភិក្ខុទៅកាន់ទីឆាន់ហើយត្រឡប់វិញ១ ភិក្ខុដើរតាមផ្លូវមាននៅក្នុងស្រុក១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៣ ចប់។
ID: 636787660387395424
ទៅកាន់ទំព័រ៖