ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៤​


 ​[​៣៦៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​និគ្រោធារាម​ ​ទៀប​ក្រុង​កបិលពស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​វេលា​នោះ​ឯង​ ​មាន​ជាង​ឆ្នៃ​ភ្លុក​ម្នាក់​ ​បាន​បវារណា​ភិក្ខុ​ទាំងឡាយ​ថា​ ​លោកម្ចាស់​ទាំងឡាយ​ណា​ត្រូវការ​បំពង់ម្ជុល​ ​ខ្ញុំ​ព្រះករុណា​នឹង​ប្រគល់​បំពង់ម្ជុល​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​សូម​បំពង់ម្ជុល​ជាច្រើន​។​ ​ពួក​ភិក្ខុ​ណា​មាន​បំពង់ម្ជុល​តូច​ ​ភិក្ខុ​ទាំងនោះ​សូម​បំពង់ម្ជុល​ធំ​ទៀត​ ​ពួក​ភិក្ខុ​ណា​មាន​បំពង់ម្ជុល​ធំ​ ​ភិក្ខុ​ទាំងនោះ​សូម​យក​បំពង់ម្ជុល​តូច​ទៀត​។​ ​លំដាប់នោះ​ ​ជាង​ឆ្នៃ​ភ្លុក​រវល់​តែ​ធ្វើ​បំពង់ម្ជុល​ច្រើន​ប្រគេន​ភិក្ខុ​ទាំងឡាយ​ ​ក៏​មិន​អាច​នឹង​ធ្វើ​របស់​សម្រាប់​លក់ដូរ​ឯទៀត​បាន​ឡើយ​ ​ហើយ​មិន​អា​ចនឹងញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​បាន​ផង​ ​ទាំង​កូន​និង​ប្រពន្ធ​របស់​ជាង​នោះ​សោត​ ​ក៏​នឿយព្រួយ​លំបាក​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ ​មិន​គួរ​នឹង​មិនដឹង​ប្រមាណ​ ​សូម​បំពង់ម្ជុល​ច្រើន​ ​ឯ​ជាង​ឆ្នៃ​ភ្លុក​នេះ​រវល់​តែ​ធ្វើ​បំពង់ម្ជុល​ច្រើន​ប្រគេន​ភិក្ខុ​ទាំងនេះ​ ​ក៏​មិន​អាច​ធ្វើ​របស់​សម្រាប់​លក់ដូរ​ឯទៀត​បាន​ ​ហើយ​មិន​បាន​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​បាន​ផង​ ​ទាំង​កូន​និង​ប្រពន្ធ​របស់​ជាង​នោះ​សោត​
ថយ | ទំព័រទី ៣៨១ | បន្ទាប់
ID: 636787665682898310
ទៅកាន់ទំព័រ៖