ព្រះត្រៃបិដក ភាគ ០៤

ក៏​នឿយព្រួយ​លំបាក​។​ ​កាល​មនុស្ស​ទាំងនោះ​កំពង់​តែ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮ​ច្បាស់​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​មិន​គួរ​នឹង​មិនដឹង​ប្រមាណ​ ​សូម​បំពង់ម្ជុល​ច្រើន​ ​(​ហួសកំណត់​)​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុ​ទាំងឡាយ​មិន​ស្គាល់ប្រមាណ​ ​សូម​បំពង់ម្ជុល​ច្រើន​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មោឃបុរស​ទាំងនោះ​ ​មិន​គួរ​នឹង​មិនដឹង​ប្រមាណ​ ​សូម​បំពង់ម្ជុល​ច្រើន​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ឡើង​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​កាន់តែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ឲ្យ​គេ​ធ្វើ​បំពង់ម្ជុល​ជា​វិការ​នៃ​ឆ្អឹង​ក្តី​ ​ជា​វិការ​នៃ​ភ្លុក​ក្តី​ ​ជា​វិការ​នៃ​ស្នែង​ក្តី​ ​ត្រូវ​ភេទ​នក​បា​ចិ​ត្តិ​យ​(​១​)​
​(​១​)​ ​អាបត្តិ​បា​ចិ​ត្តិ​យ​នេះ​មាន​កិច្ច​ត្រូវ​បំបែក​បំពង់ម្ជុល​នោះ​មុន​ជា​វិនយកម្ម​ ​ទើប​សំដែង​បាន​ ​បើ​មិនបាន​ធ្វើ​វិនយកម្ម​ទេ​ ​សំដែង​មិនបាន​ឡើយ​ ​។​
ថយ | ទំព័រទី ៣៨២ | បន្ទាប់
ID: 636787666153105204
ទៅកាន់ទំព័រ៖