ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុឲ្យគេធ្វើគ្រែក្តី តាំងក្តីដ៏ថ្មី ត្រូវឲ្យធ្វើឲ្យមានជើង៨ធ្នាប់ដោយធ្នាប់ព្រះសុគត វាស់ពីត្រឹមមេគ្រែខាងក្រោមចុះទៅ (បើធ្វើ)ឲ្យកន្លងហួសពីនោះទៅ ត្រូវឆេទនកបាចិត្តិយ
(១)។
[៣៧៤] ដែលហៅថា ថ្មី គឺសំដៅយកការធ្វើឡើងជាប្រមាណ។ ដែលហៅថាគ្រែ គឺគ្រែមាន៤យ៉ាង បានដល់គ្រែដែលគេដាប់ជើង ហើយបញ្ចូលមេគ្រែទៅក្នុងដំណាប់នោះ១ គ្រែដែលគេបង្ខាំជើងគ្រែដោយមេគ្រែ ហើយធ្វើដោយសង្ខេបជាបល្លង្ក១ គ្រែដែលគេធ្វើជើងប្រហែលនឹងជើងសត្វសេះ សត្វពពែជាដើម១ គ្រែដែលគេបានបញ្ចុះពន្លួញទៅក្នុងមេ១។ ដែលហៅថា តាំង គឺតាំងមាន៤យ៉ាង តាំងដែលគេដាប់ជើងហើយ បញ្ចូលមេតាំងទៅក្នុងដំណាប់នោះ១ តាំងដែលគេបង្ខាំជើងតាំងដោយមេតាំង ហើយធ្វើដោយសង្ខេបជាបល្លង្ក១ តាំងដែលគេធ្វើជើងប្រហែលនឹងជើងសត្វសេះ សត្វពពែជាដើម១ តាំងដែលគេបានបញ្ចុះពន្លួញទៅក្នុងមេ១។ ពាក្យថា ឲ្យគេធ្វើ គឺធ្វើឯងក្តី ឲ្យគេធ្វើក្តី។ ពាក្យថា ឲ្យធ្វើឲ្យមានជើង៨ធ្នាប់ ដោយធ្នាប់ព្រះសុគត វៀរចាកមេគ្រែខាងក្រោម គឺវៀរមេគ្រែខាងក្រោមចុះទៅ
(១) អាបត្តិបាចិត្តិយនេះមានកិច្ចត្រូវកាត់ (ជើងគ្រែ) នោះមុនជាវិនយកម្មទើបសំដែងបាន បើមិនបានធ្វើវិនយកម្មទេ សំដែងមិនបានឡើយ
ID: 636787667966908947
ទៅកាន់ទំព័រ៖