ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៦​


 [​៣៧៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឲ្យ​គេ​ធ្វើ​គ្រែ​ខ្លះ​ ​តាំង​ខ្លះ​ ​ញាត់​ដោយ​សំឡី​គរ​ ​ឬ​សំឡី​កប្បាស​(​ជាដើម​)​។​ ​ពួក​មនុស្ស​នាំគ្នា​ដើរទៅ​កាន់​វិហារ​ចារិក​ ​បានឃើញ​ហើយក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ជា​សក្យ​បុត្ត​មិន​គួរ​នឹង​ឲ្យ​គេ​ធ្វើ​គ្រែ​ខ្លះ​ ​តាំង​ខ្លះ​ ​ញាត់​ដោយ​សំឡី​ដូចជា​ពួក​គ្រហ​ស្ត​អ្នក​បរិភោគ​កាមគុណ​សោះ​។​ ​កាល​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮ​ច្បាស់​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​គួរ​នឹង​ឲ្យ​គេ​ធ្វើ​គ្រែ​ខ្លះ​ ​តាំង​ខ្លះ​ ​ញាត់​ដោយ​សំឡី​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​ឲ្យ​គេ​ធ្វើ​គ្រែ​ខ្លះ​ ​តាំង​ខ្លះ​ ​ញាត់​ដោយ​សំឡី​ ​ពិតមែន​ឬ​។​
ថយ | ទំព័រទី ៣៨៨ | បន្ទាប់
ID: 636787668808377077
ទៅកាន់ទំព័រ៖